|
|
|
អតីតកំពូលខ្សែការពារសញ្ជាតិអង់គេ្លស Rio Ferdinand បានប្រាប់ឱ្យក្រុមបិសាចក្រហម Manchester United គួរតែព្យាយាមចុះហត្ថលេខានាំយកកីឡាករ ២រូបមកជួយក្រុមនៅរដូវកាលក្រោយ ។

កីឡាករ ២រូបនោះតាមពិតទៅគាត់ចង់សំដៅទៅលើ កីឡាករ Declan Rice របស់ញញួរដែក West Ham និង John McGinn របស់ AstonVilla ។

ជាការពិតណាស់ស្ថានភាពរបស់ក្រុមបិសាចក្រហមហាក់មិនមានភាពល្អប្រសើរ ប៉ុន្មានទេបើទោះបីជាក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ralf Rangnick ក៏ដោយ ។

ជាពិសេសតំបន់បម្រើកណ្តាលរបស់ Man Utd នៅតែជាតំបន់នៃក្តីបារម្ភ ដោយបច្ចុប្បន្ន Fred និង Scott McTominay តែងតែទទួលរងការរិះគន់ ពីសំណាក់អ្នកគាំទ្រ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Manchester United កំពុងឈរនៅលេខរៀងទី ៤ ក្នុងក្របខណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ដល់ទៅ ១៩ ពិន្ទុ ស្របពេលនៅក្របខ័ណ្ឌ UCL ឯណោះវិញ ពួកគេបានប្រកួតត្រឹមស្មើ ជាមួយ AT Madrid សម្រាប់ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ៕
ប្រភព : The Sun
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Result ...
Bundesliga Union Berlin VS Bayern Munich Result ...
Premier League Tottenham VS Man United Match ...
Premier League Sunderland VS Arsenal Match ...